
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចូលរួមសន្និសីទជំរុញវិនិយោគទ្វេភាគី ខេត្តស្ទឹងត្រែង កម្ពុជា និងខេត្តហ្សាឡាយ វៀតណាម នៅខេត្តស្ទឹងត្រែង
នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធ សករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមសន្និសីទជំរុញវិនិយោគទ្វេភាគី ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងខេត្តហ្សាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ។








