គណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ១០០% លើគម្រោងជួសជុលផ្លូវ និងសាងសង់លូ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

គណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ១០០% លើគម្រោងជួសជុលផ្លូវ និងសាងសង់លូ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី លោក កឹង ឈាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី រួមទាំងសហការី និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ១០០% លើគម្រោងជួសជុលថែទាំផ្លូវជាលក្ខណៈខួប និងសាងសង់សំណង់សិល្បការ្យ ស្ថិតនៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ព័ត៌មានពាក់ព័ន្ធ

អាជ្ញាធរស្រុកកោះញែក លើកផ្ទាំងប៉ាណូសូមស្វាគមន៍ ថែមទាំងរៀបចំសូឡាបំភ្លឺតាមដងផ្លូវ ដើម្បីបង្កើននូវសោភ័ណភាព
ការអភិវឌ្ឍ
អាជ្ញាធរស្រុកកោះញែក លើកផ្ទាំងប៉ាណូសូមស្វាគមន៍ ថែមទាំងរៀបចំសូឡាបំភ្លឺតាមដងផ្លូវ ដើម្បីបង្កើននូវសោភ័ណភាព
មណ្ឌលគិរី ៖ ដើម្បីបង្ហាញពីសក្តានុពលនៃស្រុកកោះញែក និងបង្កើននូវសោភ័ណភាពកាន់តែស្រស់បំព្រង នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ លោក សី ទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែក បានដឹកនាំសហការី បានរៀបចំដាក់ផ្ទាំងប៉ាណូ ស្រុកកោះញែក សូមស្វាគមន៍ នៅលើដងផ្លូវ ជាប់ព្រំប្រទល់រវាងស្រុកកោះញែក និងស្រុកពេជ្រាដា ។ លោក សី ទូច អភិបាលស្រុកកោះញែក បានឳ្យដឹងថា ការដាក់ផ្លាកស្រុកកោះញែក សូមស្វាគមន៍ នៅលើដងផ្លូវជាតិលេខ ៧៦ ជាប់ព្រំប្រទល់រវាងស្រុកកោះញែក និងស្រុកពេជ្រាដានេះ គោលបំណង ទី១. ដើម្បីឱ្យអ្នកធ្វើដំណើរបានដឹងថា មកដល់ឃើញផ្លាកនេះ គឺមកដល់ទឹកដីនៃស្រុកកោះញែក បើយើងធ្វើដំណើរពីទីរួមខេត្ត ហើយក៏បង្កើននូវសោភ័ណភាពមួយដែរ នៅលើផ្លូវ ទី២. ទាក់ទងទៅនឹងផ្លាកប៉ាណូនេះ ក៏បង្ហាញពីសក្តានុពលសង្ខេប ដែលមានរូប វាលស្រែ វាស្រូវ ក៏ដូចជា សត្វព្រៃ រូបក្រពើភ្នំ ដែលជាសត្វកម្រ នឹងរូបសត្វគ្រៀល ជាតំណាងឳ្យសត្វស្លាប សត្វលើគោក សត្វនៅក្នុងទឹក ដែលជាសក្តានុពលមួយរបស់ស្រុកកោះញែក ជាពិសេស ស្រូវគឺមានច្រើនរូបភាព បង្ហាញពីស្រុកកោះញែក គឺជាស្រុក ដែលផលិតស្រូវច្រើនជាងគេបំផុតនៅក្នុងខេត្តមណ្ឌលគិរី ហើយក៏មានរសជាតិឆ្ងាញ់។ ម្យ៉ាងទៀត ការបង្ហាញរូបភាពនៅលើផ្ទាំងប៉ាណូនេះ មានចម្ងាយប្រមាណ ២០គីឡូម៉ែត្រទៀត ដល់ទីរួមស្រុក ដើម្បីឳ្យអ្នកធ្វើដំណើរទាំងភ្ញៀវទេសចរ ក៏ដូចជាអ្នកនៅក្នុងខេត្ត និងក្រៅខេត្ត បានឃើញ និងស្គាល់ខ្លះៗ ពីសក្តានុពលរបស់ស្រុកកោះញែក។ ជាមួយគ្នានេះដែរ លោក អភិបាលស្រុក ក៏បានរៀបចំបង្គោលសូឡា ដាក់បំភ្លឺតាមដងផ្លូវ ជាប់ព្រំប្រទល់ស្រុកពេជ្រា និងស្រុកកោះញែកនេះ ដែលជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់អ្នកដំណើរជិះម៉ូតូនាពេលយប់ មានការហត់នឿយ បងប្អូនអាចសម្រាកសិន ដើម្បីបន្តធ្វើទៅមុខទៀត។ លោក សី ទូច អភិបាលស្រុកកោះញែក បានសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកទេសចរទាំងអស់ ត្រូវចូលរួមថែរក្សាការពារសមិទ្ធផលទាំងនេះ ឳ្យបានគង់វង្ស និងចូលរួមសំអាតអនាម័យទាំងអស់គ្នា ព្រោះ បរិស្ថានស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ឯកឧត្តម ថង សាវុន ចុះពិនិត្យស្ថានភាពចំការកាហ្វេរបស់ប្រជាកសិករ ដើម្បីស្វែងយល់ពីការដាំដុះ ការថែទាំ និងផលិតភាពកាហ្វេជាក់ស្តែង
ការអភិវឌ្ឍ
ឯកឧត្តម ថង សាវុន ចុះពិនិត្យស្ថានភាពចំការកាហ្វេរបស់ប្រជាកសិករ ដើម្បីស្វែងយល់ពីការដាំដុះ ការថែទាំ និងផលិតភាពកាហ្វេជាក់ស្តែង
ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពចំការកាហ្វេរបស់ប្រជាកសិករ នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដើម្បីស្វែងយល់ពីការដាំដុះ ការថែទាំ និងផលិតភាពកាហ្វេជាក់ស្តែង។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍អំពីសាវតានៃដំណាំកាហ្វេថា ខេត្តមណ្ឌលគិរីជាខេត្តភូមិភាគឦសាន ដែលមានលក្ខណៈពិសេសដាច់គេ ដោយសារជាតំបន់ខ្ពង់រាប មានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ និងសម្បូរទៅដោយដីក្រហមមានជីវជាតិ ដែលជាលក្ខខណ្ឌធម្មជាតិដ៏វិសេសវិសាលបំផុតសម្រាប់ដំណាំកាហ្វេ។ ទោះបីជាតំបន់ខ្លះមានភូមិសាស្ត្រខ្ពស់ជាងនេះ ដូចជាតំបន់ឱរ៉ាល់ តំបន់ភ្នំបូកគោ ឬខេត្តរតនគិរីក្ដី ក៏មិនអាចផ្ដល់អំណោយផលល្អដូចភូមិសាស្ត្រមណ្ឌលគិរី ដែលមានកម្ពស់ខ្ពស់បំផុតរហូតដល់ ៩០០ម៉ែត្រ និងមធ្យម ៧០០ម៉ែត្រ ពីកម្រិតទឹកសមុទ្រនោះទេ។ កម្ពស់ដ៏សមស្របនេះហើយ ដែលធ្វើឱ្យគ្រាប់កាហ្វេមណ្ឌលគិរីមានឱជារសឈ្ងុយឆ្ងាញ់ប្លែក និងដក់ជាប់ក្នុងចិត្តមិត្តអ្នកស្នេហាកាហ្វេគ្រប់រូប។ បច្ចុប្បន្ននេះ ក្រោមការជំរុញបន្ថែមពីមន្ត្រីជំនាញ ការដាំដុះដំណាំកាហ្វេមានការកើនឡើងគួរឱ្យកត់សម្គាល់។ យោងតាមតួលេខរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បច្ចុប្បន្នផ្ទៃដីដាំដុះកាហ្វេមានចំនួន ៥៨០ ជាងហិកតា ដោយផ្ដល់ទិន្នផលប្រមូលផលប្រហែល ១,៦០០ តោន ក្នុងមួយឆ្នាំ។ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញការរំពឹងទុកយ៉ាងមុតមាំថា នៅចុងឆ្នាំនេះ តាមរយៈការចូលរួមវិនិយោគយ៉ាងសកម្មពីវិស័យឯកជន ផ្ទៃដីដាំដុះកាហ្វេនៅក្នុងខេត្តទាំងមូលអាចនឹងហក់ឡើងរហូតដល់ទៅជាង ៦០០ ហិកតា។ កាលអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ (សង្ក្រាន្តសែនមនោរម្យ) កន្លងទៅនេះ រដ្ឋបាលខេត្តមណ្ឌលគិរីបានបង្កើតព្រឹត្តិការណ៍ដ៏គួរឱ្យទាក់ទាញ ដោយបានរៀបចំស្ដង់តាំងបង្ហាញផលិតផលកាហ្វេប្រចាំខេត្តយ៉ាងអធិកអធម។ រៀបចំចែកជូនកាហ្វេមណ្ឌលគិរីដោយឥតគិតថ្លៃ សរុបចំនួនរហូតដល់ ៦,០០០ កែវ ជូនដល់មហាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកកម្សាន្ត។ ឯកឧត្តម ថង សាវុន បានបន្តថា ដោយបច្ចុប្បន្នមានការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុនធំៗមួយចំនួន ដែលបានវិនិយោគទាំងលើការដាំដុះ និងការបង្កើតរោងចក្រកែច្នៃ ហើយមន្ត្រីជំនាញនៃមន្ទីរកសិកម្ម បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្ត និងជួយជ្រោមជ្រែងដល់បងប្អូនកសិករដែលមានដីទំនេរ ឬដីដែលដាំដំណាំផ្សេងៗមិនសូវហុចផល ឱ្យងាកមកដាំដុះកាហ្វេវិញ និងបណ្ដុះបណ្ដាលបច្ចេកទេសថែទាំ ក្នុងទម្រង់ជាកសិកម្មកិច្ចសន្យា ដែលធានាបានទាំងទិន្នផល និងស្ថិរភាពតម្លៃជូនកសិករ។ សម្រាប់ទីផ្សារបច្ចុប្បន្ន គ្រាប់កាហ្វេស្រស់ មានតម្លៃ ៤,០០០ រៀល ក្នុងមួយគីឡូក្រាម។ចំណែកគ្រាប់កាហ្វេស្ងួត មានតម្លៃចាប់ពី ៩ ០០០រៀល ទៅជាង ១០ ០០០ រៀល ក្នុងមួយគីឡូក្រាម (តម្លៃអាចប្រែប្រួលទៅតាមគុណភាព និងប្រភេទពូជកាហ្វេនីមួយៗ)៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
អភិបាលខេត្តមណ្ឌលគិរី បានបន្តអភិវឌ្ឍសួនកុមារសាធារណៈនិងសាងសង់ផ្លូវបេតុងថ្មីសម្រាប់ថ្មើរជើង ក្បែរវិមានឯករាជ្យ
ការអភិវឌ្ឍ
អភិបាលខេត្តមណ្ឌលគិរី បានបន្តអភិវឌ្ឍសួនកុមារសាធារណៈនិងសាងសង់ផ្លូវបេតុងថ្មីសម្រាប់ថ្មើរជើង ក្បែរវិមានឯករាជ្យ
ខេត្តមណ្ឌលគិរី ៖ ក្រុងសែនមនោរម្យនាពេលបច្ចុប្បន្ន កំពុងបង្កើនភាពទាក់ទាញកាន់តែខ្លាំង តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសួនកុមារសាធារណៈដ៏ថ្មីស្រឡាង ស្ថិតនៅកៀកនឹងរង្វង់មូលគោព្រៃ។ គោលបំណងធំគឺដើម្បីលើកកម្ពស់សោភ័ណភាពក្រុង និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។ នាល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា រដ្ឋបាលខេត្តបានបន្តអភិវឌ្ឍ សួនកុមារសាធារណៈ ដែលបំពាក់ដោយឧបករណ៍លេងកម្សាន្តទំនើបៗ ចម្រុះពណ៌ និងមានសុវត្ថិភាពខ្ពស់ សម្រាប់កុមារៗរត់លេង និងជួបជុំគ្រួសារនៅចុងសប្តាហ៍។ បន្តសាងសង់ផ្លូវបេតុងថ្មីសម្រាប់ថ្មើរជើង (ទទឹង ៣ម៉ែត្រ) ទាំងផ្នែកខាងលើ និងខាងក្រោមជម្រាលភ្នំ ក្បែរវិមានឯករាជ្យ ព្រមទាំងដាំកូនឈើផ្កាចម្រុះដើម្បីលម្អបន្ថែម។ សាងសង់ជញ្ជាំងថ្មជើងទេរ ប្រវែង ៨៨០ម៉ែត្រ កម្ពស់ ៤.៥០ម៉ែត្រ ស្របតាមផ្លូវភ្លោះពីរង្វង់មូលគោព្រៃ ឆ្ពោះទៅវិមានឯករាជ្យ ដើម្បីធានាសោភ័ណភាព និងសុវត្ថិភាព។ ដើម្បីរក្សាសមិទ្ធផលទាំងនេះឱ្យបានយូរអង្វែង រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់៖ ១. ចូលរួមវេចខ្ចប់ និងដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ។ ២. ជួយថែរក្សាឧបករណ៍លេងកម្សាន្ត និងសម្ភារសាធារណៈឱ្យបានគង់វង្ស។ ៣. អាណាព្យាបាលត្រូវមើលថែទាំកូនតូចៗឱ្យបានដិតដល់ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ លើកឡើងពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ
ព័ត៌មានក្នុងខេត្ត

ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ លើកឡើងពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ

ក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលរៀបចំឡើងនៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង នាថ្ងៃពុធសប្តាហ៍នេះ ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត បានលើកឡើងថា ព័ត៌មានក្លែងក្លាយ កំពុងក្លាយជាបញ្ហាមួយដែលបង្កគ្រោះថ្នាក់ដល់សង្គម ហើយទាមទារឱ្យមានការផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃបញ្ហានេះឱ្យបានទូលំទូលាយបន្ថែមទៀត។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
កាកបាទក្រហមកម្ពុជាខេត្តកំពតប្រារព្ធពិធីថ្វាយព្រះពរព្រះវររាជមាតាជាតិខ្មែរ គម្រប់៩០ យាងចូល ៩១ព្រះវស្សា
ព័ត៌មានក្នុងខេត្ត

កាកបាទក្រហមកម្ពុជាខេត្តកំពតប្រារព្ធពិធីថ្វាយព្រះពរព្រះវររាជមាតាជាតិខ្មែរ គម្រប់៩០ យាងចូល ៩១ព្រះវស្សា

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានរៀបចំពិធីសាសនាប្រគេនទេយ្យទាន និងថ្វាយព្រះពរជ័យថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសគម្រប់ ៩០ យាងចូល៩១ ព្រះវស្សា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងយុវជនកាកបាទក្រហមយ៉ាងច្រើនកុះករ។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
មន្ទីរព័ត៌មានខេត្តកំពត បន្តអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង
ព័ត៌មានក្នុងខេត្ត

មន្ទីរព័ត៌មានខេត្តកំពត បន្តអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង

មន្ទីរព័ត៌មានខេត្តកំពត បានអនុវត្តយុទ្ធនាការនិយាយថា«ទេចំពោះព័ត៌មានក្លែងក្លាយ»ជំហ៊ាន២ ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ដល់សិស្សានុស្ស និងយុវជន តាមរយៈការរៀបចំវេទិកាផ្សព្វផ្សាយ នៅបរិវេនវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
យុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ នៅខេត្តកំពតមានការចូលរួមយ៉ាងផុសផុល
ព័ត៌មានក្នុងខេត្ត

យុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ នៅខេត្តកំពតមានការចូលរួមយ៉ាងផុសផុល

យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» មានការចូលរួមយ៉ាងផុសផុលពីសិស្សានុសិស្ស និងអ្នកពាក់ព័ន្ធនៅខេត្តកំពត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពព័ត៌មានឌីជីថល ជំរុញការគិតវិភាគ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងសង្គម។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត