
អបអរសាទររដូវកាល World Cup! រដ្ឋបាលខេត្តកំពង់ចាម រៀបចំចាក់បញ្ចាំងផ្ទាល់ជូនពលរដ្ឋទស្សនាកម្សាន្តនៅសួនច្បារមុខសាលាខេត្ត
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណអភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដើម្បីបង្កលក្ខណៈសប្បាយរីករាយ និងឆ្លើយតបទៅនឹងចំណូលចិត្តផ្នែកកីឡាបាល់ទាត់របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសដែលព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក FIFA World Cup បានឈានចូលមកដល់ រដ្ឋបាលខេត្តកំពង់ចាម ចាក់បញ្ចាំងការប្រកួតជូនសាធារណជនបានទស្សនាដោយសេរី នៅលើអេក្រង់ LED ខ្នាត់យក្ស។








