
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធីបោះជំរុំ និងទស្សនាកម្រងឯកសារប្រវត្តិសាស្ត្រប្រវត្តនៃការតស៊ូរំដោះជាតិមាតុភូមិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងយុទ្ធមិត្តក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ឆ្នាំ១៩៧៧
នារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាសមាជិកគណៈអចិន្ត្រៃយ៍ស.ស.យ.ក ថ្នាក់កណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបោះជំរុំ និងទស្សនាកម្រងឯកសារប្រវត្តិសាស្ត្រប្រវត្តនៃការតស៊ូរំដោះជាតិមាតុភូមិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងយុទ្ធមិត្តក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ឆ្នាំ១៩៧៧ នៅតំបន់យោធាប្រវត្តិសាស្ត្រ តេជោ-កោះថ្មX16 ក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។








