
អភិបាលខេត្តកំពង់ចាម ជម្រុញឱ្យមន្ត្រី ក.ប.ប. បង្កើនការចុះត្រួតពិនិត្យ ទប់ស្កាត់ទំនិញក្លែងក្លាយ និងសាច់បង្កកខុសច្បាប់
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់បទបញ្ជា ដល់សាខា ក.ប.ប. ខេត្តកំពង់ចាម ត្រូវសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពង្រឹងការចុះត្រួតពិនិត្យ គុណភាព សុវត្ថិភាពម្ហូបអាហារ និងទប់ស្កាត់ការចរាចរណ៍ទំនិញក្លែងក្លាយ ជាពិសេសគឺប្រភេទសាច់បង្កកខុសច្បាប់ ដែលគ្មានប្រភពច្បាស់លាស់ ដែលកំពុងចរាចរណ៍នៅលើទីផ្សារ។ ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។








