
ឯកឧត្តម អ៊ុន ចាន់ដា ណែនាំដល់អាជ្ញាធរ និងកងកម្លាំងទូទាំងខេត្តកំពង់ចាម បន្តបង្ក្រាបក្មេងទំនើង
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរអប់រំ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវតែបន្តចូលរួមសហការ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពក្មេងទំនើងក្នុងមូលដ្ឋាន។








