
ដំណឹងល្អ! គិតត្រឹមថ្ងៃទី៣០ ខែមិថុនា គុណភាពខ្យល់នៅក្រុងកំពត មានស្ថានភាព «ល្អណាស់»
កំពត៖ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ មន្ទីរបរិស្ថានខេត្តកំពត បានចេញសេចក្តីជូនដំណឹងដល់សាធារណជន តាមរយៈផេកផ្លូវការរបស់ខ្លួន អំពីស្ថានភាពគុណភាពខ្យល់នៅក្នុងក្រុងកំពត ខេត្តកំពត បន្ទាប់ពីក្រសួងបរិស្ថានបានបញ្ចេញទិន្នន័យតាមដានគុណភាពខ្យល់ទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ២៤ម៉ោង (ចាប់ពីម៉ោង ៧ ព្រឹក ថ្ងៃទី២៩ ខែមិថុនា ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦) ដែលបង្ហាញថា កំហាប់ភាគល្អិតនិចលជាមធ្យមមានកម្រិតទាបខ្លាំង ធានាបាននូវបរិស្ថានរស់នៅយ៉ាងល្អប្រសើរសម្រាប់សុខភាពប្រជាពលរដ្ឋ។







