ទិដ្ឋភាព ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទស្សនាកម្សាន្ត នៅរមណីយដ្ឋានទឹកជ្រោះដ៏ស្រស់ស្អាត នៃភូមិភាគឦសាន

ទិដ្ឋភាព ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទស្សនាកម្សាន្ត នៅរមណីយដ្ឋានទឹកជ្រោះដ៏ស្រស់ស្អាត នៃភូមិភាគឦសាន

មណ្ឌលគិរី ៖ រមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺជារមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញមួយ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ទឹកជ្រោះនេះ ជាគោលដៅដ៏សំខាន់ សម្រាបទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញទស្សនាកម្សាន្ត ដើម្បីបន្ថូរអារម្មណ៍តានតឹងក្រោយពីការងារ និងការសិក្សា នៅថ្ងៃឈប់សម្រាក ឬពិធីបុណ្យផ្សេងៗ ។

ព័ត៌មានពាក់ព័ន្ធ

ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»
ទេសចរណ៍
ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»
ខេត្តមណ្ឌលគិរី ៖ ជាមួយនឹងការឈានចូលមកដល់នៃរដូវវស្សា ឬដែលគេនិយមហៅថា «រដូវកាលបៃតង» (Green Season) តំបន់ភ្នំនិងធម្មជាតិនៃខេត្តមណ្ឌលគិរី បានចាប់ផ្ដើមលម្អខ្លួនដោយពណ៌បៃតងខ្ចី និងអ័ព្ទត្រជាក់ៗយ៉ាងមានសោភ័ណភាព។ ស្របពេលជាមួយគ្នានេះ ម្ចាស់អាជីវកម្មរមណីយដ្ឋាន និងរីស៊តនានា បាននិងកំពុងត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ដែលចង់មកលម្ហែកាយគយគន់សម្រស់ធម្មជាតិ។ បើតាមការបង្ហើបឱ្យដឹងពី អ្នកស្រី អ៊ុំ ឌីណា ម្ចាស់រីស៊តមួយកន្លែងឈ្មោះ «គ្រីនហាវ រីគ្រីត» (Green Hav Retreat) ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ ក្រុងសែនមនោរម្យ បានបញ្ជាក់ថា លោកស្រីបានរៀបចំ និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ទៅលើការកែលម្អសេវាកម្ម ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិក្នុងរដូវកាលដ៏ពិសេសនេះ ។ បន្ទប់ស្នាក់នៅទាំងអស់ត្រូវបានត្រួតពិនិត្យ និងសម្អាតយ៉ាងម៉ត់ចត់ ជាពិសេសគឺការរៀបចំដេគ័រ និងកន្លែងអង្គុយលេងដែលអាចមើលឃើញទិដ្ឋភាព «ភ្នំដោះក្រមុំ» និងព្រៃព្រឹក្សាដែលកំពុងតែលាស់ត្រួយបៃតងស្រស់ជុំវិញក្រុងសែនមនោរម្យ។ មានការបន្ថែមមុខម្ហូប និងអាហារសម្រន់ប្លែកៗ ក្ដៅៗ ដែលស័ក្តិសមបំផុតសម្រាប់ទទួលទានក្នុងបរិយាកាសត្រជាក់ ផ្សំជាមួយរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ និងផ្លែឈើប្រចាំតំបន់ដូចជា ផ្លែប័រ និងផ្លែក្រូចវល្លិ៍ (Passion) ដើម្បីឱ្យភ្ញៀវទេសចរអាចក្រេបរសជាតិបណ្ដើរ គយគន់អ័ព្ទបណ្ដើរ នៅមាត់អាងហែលទឹកតែម្តង។ ពាក់ព័ន្ធនឹងសក្តានុពលទេសចរណ៍នេះដែរ លោក ហ៊ាញ ប៉ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍លើកឡើងថា ខេត្តមណ្ឌលគិរី គឺជាជង្រុកនៃទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។ ក្នុងរដូវកាលបៃតងនេះ ខេត្តកាន់តែមានភាពទាក់ទាញទ្វេដង ដោយសារតែព្រៃឈើ ជួរភ្នំ និងទឹកធ្លាក់ធម្មជាតិធំៗ ដូចជាទឹកធ្លាក់ប៊ូស្រា និងទឹកធ្លាក់ជ្រៃធំជាដើម មានទឹកហូរធ្លាក់យ៉ាងស្អាត បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។ លោកបន្តថា ក្នុងឱកាសនេះ សូមអំពាវនាវ និងជំរុញទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដើរកម្សាន្តទាំងអស់ ឱ្យមកលម្ហែកាយនៅខេត្តមណ្ឌលគិរីក្នុងរដូវវស្សានេះ ដើម្បីបំភ្លាត់អារម្មណ៍ស្មុគស្មាញ និងចូលរួមគាំទ្រដល់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការធ្វើទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងចូលរួមថែរក្សាបរិស្ថាន។ លោក ហ៊ាញ ប៉ុណ្ណា ក៏បានកោតសរសើរ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងរីស៊តទាំងអស់នៅក្នុងខេត្ត ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើ ការពង្រឹងគុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ចឱ្យកាន់តែល្អប្រសើរ ។ ការរក្សាតម្លៃសមរម្យ មិនដំឡើងថ្លៃហួសហេតុក្នុងពិធីបុណ្យឬថ្ងៃឈប់សំរាកណាមួយឡើយ។ ការធានាអនាម័យនិងសុវត្ថិភាព ជូនភ្ញៀវទេសចរ ដើម្បីរួមគ្នាកសាងកេរ្តិ៍ឈ្មោះខេត្តមណ្ឌលគិរី ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុត។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ចៀសវាងពីភាពអ៊ូអរនៅទីក្រុង ហើយចង់មកស្វែងរកភាពស្ងប់ស្ងាត់ និងសម្រាកលម្ហែកាយបែបធម្មជាតិពិតៗ «រដូវកាលបៃតង» នៅខេត្តមណ្ឌលគិរី គឺជាជម្រើសដ៏ល្អបំផុតដែលមិនគួររំលងឡើយ ៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពត៖ រាជរដ្ឋាភិបាលគិតគូរជានិច្ចចំពោះការលះបង់និងគុណូបការៈរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់
ព័ត៌មានក្នុងខេត្ត

អភិបាលខេត្តកំពត៖ រាជរដ្ឋាភិបាលគិតគូរជានិច្ចចំពោះការលះបង់និងគុណូបការៈរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់

ដើម្បីជាសក្ដីភាព ក៏ដូចជាការលើកកម្ពស់តម្លៃមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាឱ្យកាន់តែមានទឹកចិត្ត ដែលមានស្មារតីម្ចាស់ការក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ គ្រឿងឥស្សរិយយសមេដាយការងារត្រូវបានផ្តល់ជូនមន្ត្រីរាជការ ក្រោមការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧។ នេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីការដឹងគុណចំពោះការលះបង់ និងគុណូបការៈរបស់មន្ត្រីរាជការ ដែលបានរួមដំណើរជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ និងបំរើប្រជាពលរដ្ឋ។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
មន្ត្រីជំនាញនិងអាជ្ញាធរខេត្តកំពតថាសេរីភាពសារព័ត៌មាននិងការបញ្ចេញមតិត្រូវបានការពារនិងលើកកម្ពស់
ព័ត៌មានក្នុងខេត្ត

មន្ត្រីជំនាញនិងអាជ្ញាធរខេត្តកំពតថាសេរីភាពសារព័ត៌មាននិងការបញ្ចេញមតិត្រូវបានការពារនិងលើកកម្ពស់

កំពត៖ មន្ត្រីជំនាញ និងអាជ្ញាធរខេត្តកំពត បានបញ្ជាក់ថា សេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅខេត្តកំពត ត្រូវបានការពារ និងលើកកម្ពស់ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន។ ទន្ទឹមនឹងនេះ ក្រសួងព័ត៌មានក៏កំពុងជំរុញការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ដើម្បីធានាការផ្សព្វផ្សាយព័ត៌មានឱ្យបានលឿន ពិតប្រាកដ ទុកចិត្តបាន និងរួមចំណែកទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ពលរដ្ឋសង្កាត់កោះតូចក្រុងបូកគោនាំគ្នាដាំសារាយឡើងវិញ បន្ទាប់ពីទីផ្សារមានតម្រូវការកើនឡើង
ព័ត៌មានក្នុងខេត្ត

ពលរដ្ឋសង្កាត់កោះតូចក្រុងបូកគោនាំគ្នាដាំសារាយឡើងវិញ បន្ទាប់ពីទីផ្សារមានតម្រូវការកើនឡើង

កំពត៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត បានវិលត្រឡប់មកប្រកបរបរដាំសារាយសមុទ្រឡើងវិញ បន្ទាប់ពីទីផ្សារមានតម្រូវការកើនឡើង និងមានក្រុមហ៊ុនចុះប្រមូលទិញដោយផ្ទាល់ ដែលបានផ្តល់ទំនុកចិត្តដល់អ្នកផលិត។ ប្រជានេសាទក៏ស្នើឱ្យអាជ្ញាធរ និងមន្ត្រីជំនាញជួយរៀបចំតំបន់ដាំដុះ និងចងក្រងជាសហគមន៍ ដើម្បីធានាភាពនិរន្តរភាពនៃមុខរបរនេះ។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ស្រុកជុំគិរីមានប្រព័ន្ធស្រោចស្រពអំណោយផលដល់ការធ្វើកសិកម្មទាំងការដាំ និងការចិញ្ចឹមសត្វ
ព័ត៌មានក្នុងខេត្ត

ស្រុកជុំគិរីមានប្រព័ន្ធស្រោចស្រពអំណោយផលដល់ការធ្វើកសិកម្មទាំងការដាំ និងការចិញ្ចឹមសត្វ

កំពត៖ អាជ្ញាធរស្រុកជុំគិរីបានបញ្ជាក់ថា ក្រៅពីមានការអភិវឌ្ឍខ្លាំងលើវិស័យឧស្សាហកម្ម ស្រុកជុំគិរីក៏មានការអភិវឌ្ឍលើវិស័យកសិកម្មផងដែរ ដោយសារបច្ចុប្បន្នស្រុកជុំគិរីមានទំនប់ទឹកធំៗចំនួន ៦ទីតាំង និងទំនប់រងចំនួន ១២ទីតាំង ដែលអាចចែកចាយទឹក សម្រាប់ប្រើប្រាស់លើវិស័យកសិកម្មទាំងលើការដាំ និងចិញ្ចឹមសត្វបានទូទាំងស្រុក ជាពិសេសដំណាំស្រូវអាចធ្វើបាន២ទៅ ៣ដងក្នុងមួយឆ្នាំ។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត