
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦
សម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើព្រះរាជាណាចក្រកម្ពុជា។

សម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើព្រះរាជាណាចក្រកម្ពុជា។













កំពត៖ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានដឹកនាំក្រុមការងារស្រុក និងអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ចុះសម្រុះសម្រួលដោះស្រាយវិវាទដីធ្លី ១កន្លែង ដោយបានឈានដល់កិច្ចព្រមព្រៀងសះជា និងបញ្ចប់ទំនាស់ដោយសន្តិវិធី កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅទីតាំងដីដែលមានវិវាទផ្ទាល់ ស្ថិតក្នុងភូមិម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង ស្រុកទឹកឈូ ដើម្បីបញ្ចប់ទំនាស់ក្រៅប្រព័ន្ធតុលាការ និងបង្កើតភាពសុខសាន្តជូនប្រជាពលរដ្ឋ។ នេះបើយោងតាមផេកផ្លូវការរបស់លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ។


កំពត៖ សាលាបឋមសិក្សាអង្គជុំ ស្ថិតក្នុងស្រុកជុំគិរី ខេត្តកំពត បានដណ្តើមបានជ័យលាភី និងពានរង្វាន់ថ្នាក់ជាតិជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៥ មក តាមរយៈការអនុវត្តយុទ្ធសាស្ត្រដឹកនាំយ៉ាងម៉ឺងម៉ាត់ ព្រមទាំងមានការចូលរួមគាំទ្រ និងសហការគ្នាយ៉ាងជិតស្និទ្ធរវាងសាលារៀន សហគមន៍ អាជ្ញាធរមូលដ្ឋាន និងប្រព័ន្ធអប់រំ។


ដើម្បីជាសក្ដីភាព ក៏ដូចជាការលើកកម្ពស់តម្លៃមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាឱ្យកាន់តែមានទឹកចិត្ត ដែលមានស្មារតីម្ចាស់ការក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ គ្រឿងឥស្សរិយយសមេដាយការងារត្រូវបានផ្តល់ជូនមន្ត្រីរាជការ ក្រោមការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧។ នេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីការដឹងគុណចំពោះការលះបង់ និងគុណូបការៈរបស់មន្ត្រីរាជការ ដែលបានរួមដំណើរជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ និងបំរើប្រជាពលរដ្ឋ។


កំពត៖ មន្ត្រីជំនាញ និងអាជ្ញាធរខេត្តកំពត បានបញ្ជាក់ថា សេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅខេត្តកំពត ត្រូវបានការពារ និងលើកកម្ពស់ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន។ ទន្ទឹមនឹងនេះ ក្រសួងព័ត៌មានក៏កំពុងជំរុញការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ដើម្បីធានាការផ្សព្វផ្សាយព័ត៌មានឱ្យបានលឿន ពិតប្រាកដ ទុកចិត្តបាន និងរួមចំណែកទប់ស្កាត់ព័ត៌មានក្លែងក្លាយ។
