
មន្ទីរសុខាភិបាលខេត្តកំពង់ចាម បើកយុទ្ធនាការចុះអប់រំផ្សព្វផ្សាយ និងថែទាំសុខភាពជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងស្រុកប្រតិបត្តិទាំង៤
កំពង់ចាម៖ នៅថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត វ៉ា សាវុធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានចាត់ឱ្យក្រុមការងារបច្ចេកទេសនៃមន្ទីរសុខាភិបាល ចុះសហការជាមួយស្រុកប្រតិបត្តិទាំង៤ រួមមាន ស្រុកកំពង់ចាម កំពង់សៀម បាធាយ និងស្រុកស្រីសន្ធរ ព្រមទាំងមណ្ឌលសុខភាពក្នុងភូមិសាស្ត្រ ដើម្បីរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ និងថែទាំសុខភាពជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតាមសហគមន៍ សាលារៀន និងមណ្ឌលសុខភាព។











