ឯកឧត្តម ជា លីសែ៖ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានយកចិត្តទុកដាក់ផលិតមាតិកាព័ត៌មានផ្តោតលើយុវជន

ឯកឧត្តម ជា លីសែ៖ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានយកចិត្តទុកដាក់ផលិតមាតិកាព័ត៌មានផ្តោតលើយុវជន

ប៉ៃលិន៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន នាពេលកន្លងទៅ ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តប៉ៃលិន បានណែនាំអោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន យកចិត្តទុកដាក់លើការផលិតមាតិកាព័ត៌មាន ដោយផ្តោតលើការងារ និងសតិអារម្មណ៍របស់យុវជន ព្រោះយុវជន គឺជាកម្លាំងស្នូលនៅក្នុងសង្គម និងងាយទទួលរងនូវឥទ្ធិពលព័ត៌មានអវិជ្ជមាន ឬព័ត៌មានក្លែងក្លាយ បោកបញ្ឆោត ដែលអាចនឹងពង្វក់ស្មារតីរបស់យុវជនយើង។

ក្រសួងការងារវិស័យព័ត៌មាននៅកម្ពុជាបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានពាក់ព័ន្ធ

ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ក្រោមការជំរុញពង្រឹងគុណភាពអប់រំ និងស្តង់ដាសាលារៀនគំរូ
អប់រំ និងកីឡា
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ក្រោមការជំរុញពង្រឹងគុណភាពអប់រំ និងស្តង់ដាសាលារៀនគំរូ
នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ជាផ្លូវការ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
យុវជននៅខេត្តប៉ៃលិន បង្ហាញក្តីសង្ឃឹមខ្ពស់លើការចាប់យកជំនាញ និងឱកាសការងារ តាមរយៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET)
អប់រំ និងកីឡា
យុវជននៅខេត្តប៉ៃលិន បង្ហាញក្តីសង្ឃឹមខ្ពស់លើការចាប់យកជំនាញ និងឱកាសការងារ តាមរយៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET)
ប៉ៃលិន៖ យុវជនជាច្រើនរូបដែលកំពុងសិក្សាវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានសម្តែងនូវក្តីមោទនភាព និងក្តីសង្ឃឹមយ៉ាងមុតមាំ ចំពោះអនាគតរបស់ខ្លួន ក្នុងការទទួលបានចំណេះជំនាញពិតប្រាកដ និងឱកាសការងារល្អៗ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៦ អត្រាជាប់ជាង៨៤% ខណៈនិទ្ទេសAមាន២០២២នាក់ ថយចុះជិត១ពាន់នាក់
អប់រំ និងកីឡា
ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៦ អត្រាជាប់ជាង៨៤% ខណៈនិទ្ទេសAមាន២០២២នាក់ ថយចុះជិត១ពាន់នាក់
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចេញលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ដោយបង្ហាញថា បេក្ខជនប្រឡងជាប់មានសរុប ១២៥ ៩៧៥នាក់ ត្រូវជា ៨៤.០៦% នៃបេក្ខជនប្រឡងសរុប។ តួលេខនេះបង្ហាញថា អត្រាជាប់ឆ្នាំ២០២៦ ថយចុះ ០.៥០ពិន្ទុភាគរយ បើធៀបនឹងឆ្នាំ២០២៥ ដែលមានអត្រាជាប់ ៨៤.៥៦%។ ជាមួយគ្នានេះ ចំនួនបេក្ខជនទទួលបាន និទ្ទេស A ក៏ថយចុះគួរឱ្យកត់សម្គាល់ដែរ ដោយឆ្នាំ២០២៦ មានត្រឹម ២ ០២២នាក់ ខណៈឆ្នាំ២០២៥ មាន ៣ ០០៣នាក់ ពោលគឺថយចុះ ៩៨១នាក់ ឬប្រមាណ ៣២.៧%។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ថ្នាក់ដឹកនាំជំនាញ ចុះធ្វើអធិការកិច្ចបច្ចេកទេស លើវិស័យពុទ្ធិកមធ្យមសិក្សា នៅសាលាពុទ្ធិកអនុវិទ្យាល័យសម្ដេច ហ៊ុន សែន ប៉ៃលិន
អប់រំ និងកីឡា
ថ្នាក់ដឹកនាំជំនាញ ចុះធ្វើអធិការកិច្ចបច្ចេកទេស លើវិស័យពុទ្ធិកមធ្យមសិក្សា នៅសាលាពុទ្ធិកអនុវិទ្យាល័យសម្ដេច ហ៊ុន សែន ប៉ៃលិន
ប៉ៃលិន៖ ព្រះសិរីសង្គាមមុនី បណ្ឌិត យ៉ន កុសល្យ ព្រះបាលិមុនី បណ្ឌិត ហ៊ ហុង និងលោក ជិន សុខសាន្ត រួមដំណើរដោយលោក អ៊ុង ប៊ុននាថ ប្រធានស្តីទីនៃមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានអញ្ជើញចុះធ្វើអធិការកិច្ចបច្ចេកទេសលើវិស័យពុទ្ធិកមធ្យមសិក្សា នៅសាលាពុទ្ធិកអនុវិទ្យាល័យសម្ដេច ហ៊ុន សែន ប៉ៃលិន ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
មន្ត្រីពុទ្ធិកសិក្សា និងព្រះមេគណទាំងពីរគណៈ ចុះស្រង់ស្ថិតិសមណសិស្ស-សិស្ស នៅពុទ្ធិកអនុវិទ្យាល័យ សម្តេច ហ៊ុន សែន ប៉ៃលិន
អប់រំ និងកីឡា
មន្ត្រីពុទ្ធិកសិក្សា និងព្រះមេគណទាំងពីរគណៈ ចុះស្រង់ស្ថិតិសមណសិស្ស-សិស្ស នៅពុទ្ធិកអនុវិទ្យាល័យ សម្តេច ហ៊ុន សែន ប៉ៃលិន
ប៉ៃលិន៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក ង៉ែត ច័ន្ទរតនៈ ប្រធានការិយាល័យពុទ្ធិកសិក្សា និងបណ្ណាល័យ រួមជាមួយព្រះមេគណទាំងពីរគណៈ ខេត្តប៉ៃលិន បាននិមន្ត និងអញ្ជើញចុះស្រង់ស្ថិតិសមណសិស្ស និងសិស្សដោយផ្ទាល់ នៅសាលាពុទ្ធិកអនុវិទ្យាល័យ សម្តេច ហ៊ុន សែន ប៉ៃលិន ដែលមានទីតាំងស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិន ផ្តល់ការលើកទឹកចិត្តដល់សមណសិស្ស លោកគ្រូ អ្នកគ្រូ និងទេយ្យទាន ជូនដល់គ្រួសារវីរកងទ័ព ដែលឈរជើងនៅតាមក្រវ៉ាត់ព្រំដែនចំនួន ៣១ គ្រួសារ
អប់រំ និងកីឡា
ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិន ផ្តល់ការលើកទឹកចិត្តដល់សមណសិស្ស លោកគ្រូ អ្នកគ្រូ និងទេយ្យទាន ជូនដល់គ្រួសារវីរកងទ័ព ដែលឈរជើងនៅតាមក្រវ៉ាត់ព្រំដែនចំនួន ៣១ គ្រួសារ
(ប៉ៃលិន)៖ ដើម្បីលើកកម្ពស់វិស័យអប់រំ និងផ្តល់កម្លាំងចិត្ត ដល់វីរយុទ្ធជនជួរមុខ នារសៀលថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ព្រះសន្តិមហារតន៍មុនី សាន់ លី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិន បាននិមន្តជាព្រះអធិបតី ក្នុងពិធីប្រគេន និងជូនរង្វាន់លើកទឹកចិត្ត ដល់សមណសិស្ស លោកគ្រូ អ្នកគ្រូ និងទេយ្យទាន ជូនដល់គ្រួសារវីរកងទ័ព ដែលឈរជើងនៅតាមក្រវ៉ាត់ព្រំដែនចំនួន ៣១ គ្រួសារ នៅបរិវេណវត្តសន្តិមារាម (វត្តអូរច្រា) សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ពិធីនេះក៍មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ,លោក គង់ សាវៀង អនុប្រធាន មន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន ,លោកជំទាវ ឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ស៉ំ ហៀង ,សមណសិស្ស លោកគ្រូ អ្នកគ្រូ គ្រួសារកងទ័ព និងពុទ្ធបរិស័ទ្ធ ជាច្រើនអង្គ/នាក់ ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

អភិបាលស្រុកទឹកឈូជួបសំណេះសំណាល និងឧបត្ថម្ភដល់ក្រុមកីឡាទូកង «ទឹកឈូសន្តិភាព» ត្រៀមប្រកួតបុណ្យអុំទូក ២០២៦
ព័ត៌មានក្នុងខេត្ត

អភិបាលស្រុកទឹកឈូជួបសំណេះសំណាល និងឧបត្ថម្ភដល់ក្រុមកីឡាទូកង «ទឹកឈូសន្តិភាព» ត្រៀមប្រកួតបុណ្យអុំទូក ២០២៦

កំពត៖ នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយឧបត្ថម្ភដល់ក្រុមកីឡាករប្រណាំងទូកងរបស់រដ្ឋបាលស្រុក ដែលមានឈ្មោះថា «ទឹកឈូសន្តិភាព» ដើម្បីជំរុញទឹកចិត្ត និងត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ថ្នាក់ខេត្ត ក្នុងឱកាសអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅតាមបណ្តោយព្រែកកំពង់បាយ ខាងមុខឆ្នេរបាតដៃសុភមង្គល តាមរយៈការរៀបចំផែនការហ្វឹកហាត់ និងការគាំទ្រសម្ភារឧបត្ថម្ភផ្ទាល់ពីរដ្ឋបាលស្រុក។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អភិបាលស្រុកជុំគិរីចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកបង្ហូរលាមកចូលទឹកទំនប់និងស្រែប្រជាពលរដ្ឋ
ព័ត៌មានក្នុងខេត្ត

អភិបាលស្រុកជុំគិរីចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកបង្ហូរលាមកចូលទឹកទំនប់និងស្រែប្រជាពលរដ្ឋ

កំពត៖ នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រី ង៉ែត សូរ្យសែង អភិបាល ស្រុកជុំគិរី បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក សហការជាមួយអាជ្ញាធរភូមិឃុំ ចុះពិនិត្យទីតាំងកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង ដែលបានបង្ហូរលាមកជ្រូកចូលមកក្នុងទឹកទំនប់ព្រៃផ្តៅ និងស្រែអូរប្រឡាយរបស់ប្រជាកសិករ ស្ថិតនៅភូមិព្រៃយ៉ាវ ភូមិត្បែងពក និងភូមិព្រៃវែង ឃុំស្រែក្នុង។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
កំពង់ត្រាចត្រៀមបង្កើតខឿនសេដ្ឋកិច្ចមូលដ្ឋានរឹងមាំ តាមរយៈប្លង់ប្រើប្រាស់ដីចក្ខុវិស័យឆ្នាំ ២០៥០
ព័ត៌មានក្នុងខេត្ត

កំពង់ត្រាចត្រៀមបង្កើតខឿនសេដ្ឋកិច្ចមូលដ្ឋានរឹងមាំ តាមរយៈប្លង់ប្រើប្រាស់ដីចក្ខុវិស័យឆ្នាំ ២០៥០

កំពត៖ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីចក្ខុវិស័យឆ្នាំ ២០៥០ សម្រាប់ស្រុកកំពង់ត្រាច ខេត្តកំពត គឺជាជំហានសំខាន់ក្នុងការកំណត់ទិសដៅអភិវឌ្ឍន៍ឱ្យស្របតាមសក្តានុពលតំបន់ ដោយភ្ជាប់វិស័យកសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ប្រធានក្រុមប្រឹក្សាខេត្តកំពតស្នើឲ្យបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវារដ្ឋបាលនិងការអភិវឌ្ឍនមូលដ្ឋាន
ព័ត៌មានក្នុងខេត្ត

ប្រធានក្រុមប្រឹក្សាខេត្តកំពតស្នើឲ្យបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវារដ្ឋបាលនិងការអភិវឌ្ឍនមូលដ្ឋាន

កំពត៖ វេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពត នៅស្រុកដងទង់ បានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋលើកឡើងពីបញ្ហាប្រឈម និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដោយក្នុងចំណោមសំណើរសំណូមពរ និងកង្វល់ចំនួន ១១ ករណី មន្ត្រីជំនាញបានឆ្លើយបំភ្លឺឯកភាពដោះស្រាយចំនួន ១១ ករណី។ ចំណែកឯ ពាក់ព័ន្ធនិងករណីរបស់ប្រជាពលរដ្ឋឆ្នាំ ២០២៥ ចំនួន ៨ករណី ក្នុងនោះ បំភ្លឺ ៨ករណី ដោះស្រាយ ៧ករណី។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត