
ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦ រយៈពេល១០ថ្ងៃ លក់ផ្លែឈើបានជិត៨០តោន ទាក់ទាញភ្ញៀវជាង៣០ម៉ឺននាក់
បាត់ដំបង៖ ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ ដែលរៀបចំឡើងរយៈពេល១០ថ្ងៃ បានទទួលជោគជ័យយ៉ាងខ្លាំង ដោយលក់ផ្លែឈើសរុបបានជិត៨០តោន និងទាក់ទាញប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាកម្សាន្តជាង៣០ម៉ឺននាក់។ ក្នុងចំណោមផ្លែឈើទាំងអស់ ផ្លែទុរេនបានឈរនៅលំដាប់លេខ១ ជាផ្លែឈើដែលលក់ដាច់ជាងគេ។











