
លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រទេសដៃគូសន្ទនា
សូមអាននូវសេចក្តីប្រកាសទាំងស្រុង !

សូមអាននូវសេចក្តីប្រកាសទាំងស្រុង !













កំពត៖ មន្ទីរបរិស្ថានខេត្តកំពត បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងក្រុងកំពត ខេត្តកំពត នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ថាស្ថិតក្នុងកម្រិត «ល្អណាស់» ដោយសារកំហាប់ភាគល្អិតនិចលធ្លាក់ចុះមកត្រឹម ៨.០៥ µg/m³ ដែលជាកម្រិតសុវត្ថិភាពខ្ពស់ និងជួយគាំពារសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ។


កំពត៖ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស្រុកទឹកឈូ បានអញ្ជើញចូលរួមដោយផ្ទាល់ ក្នុងពិធីបិទឆ្នាំសិក្សា និងប្រគល់បណ្ណសរសើរជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ត្រសេកកោង ស្ថិតក្នុងស្រុកទឹកឈូ ដើម្បីលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ដែលមានស្នាដៃល្អ និងអបអរសាទរចំពោះការខិតខំប្រឹងប្រែងសិក្សារបស់សិស្សានុសិស្សពេញមួយឆ្នាំសិក្សាកន្លងមក។


កំពត៖ មន្ទីរទេសចរណ៍ខេត្តកំពត បានចុះផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរក្សាតម្លៃសេវាស្នាក់នៅ និងម្ហូបអាហារ ដល់ប្រតិបត្តិករទេសចរណ៍សរុបចំនួន ១៨៥ កន្លែង នៅក្នុងខេត្តកំពត តាមរយៈការចុះផ្ទាល់ និងប្រព័ន្ធតេឡេក្រាម ដើម្បីទប់ស្កាត់ការឡើងថ្លៃហួសហេតុ និងសម្រួលដល់ការស្នាក់នៅរបស់បេក្ខជន ព្រមទាំងអាណាព្យាបាល ក្នុងកំឡុងពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។


កំពត៖ រដ្ឋបាលសង្កាត់អណ្ដូងខ្មែរ បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដោយនាំយកអំណោយ និងថវិកាទៅប្រគល់ជូន ដល់គ្រួសារសពប្រជាពលរដ្ឋចំនួន ២ គ្រួសារ ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព ការយកចិត្តទុកដាក់ និងការចែករំលែកទុក្ខលំបាកជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមទំនៀមទម្លាប់ និងវប្បធម៌ខ្មែរ តាមរយៈការចុះផ្ទាល់ដល់ទីលំនៅដ្ឋាននៃគ្រួសារសព នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ នេះ។
