
ខេត្តកំពង់ចាម សម្រេចបាន GDP ជាង ៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយប្រាក់ចំណូលមធ្យមម្នាក់ៗកើនដល់ ២,៨៣០ដុល្លារ
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម បាននិងកំពុងបន្តរីកចម្រើនយ៉ាងរឹងមាំ ដោយផ្អែកលើលទ្ធផលនៃផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ឆ្នាំ២០២៥ ដែលបង្ហាញពីកំណើនវិជ្ជមាន និងការកើនឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត។











