
ខេត្តសៀមរាប ត្រៀមរៀបចំទិវាហ្វ្រង់កូហ្វូនី នាពាក់កណ្ដាលខែវិច្ឆិកា ជាមួយស្តង់ពិព័រណ៍ចំនួន៥០ ដើម្បីដាក់តាំងបង្ហាញផលិតផល
រដ្ឋបាលខេត្តសៀមរាបបាននិងកំពុងត្រៀមលក្ខណៈដើម្បីរៀបចំ «ទិវាហ្វ្រង់កូហ្វូនី» ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយគ្រោងរៀបចំស្តង់ពិព័រណ៍ចំនួន ៥០ ដើម្បីដាក់តាំងបង្ហាញផលិតផល និងសិប្បកម្មមកពីបណ្តាប្រទេសនិយាយភាសាបារាំង រួមទាំងសិប្បកម្មខ្មែរ ក្នុងនាមជាសមាជិកស្ថាបនិកនៃអង្គការអន្តរជាតិ នៃក្រុមប្រទេសនិយាយភាសាបារាំង (OIF)។











