
热烈欢迎第二届国际议长大会(ISC-2)将于2026年8月26日至28日在首都金边举行。
热烈欢迎第二届国际议长大会(ISC-2)将于2026年8月26日至28日在首都金边举行。

热烈欢迎第二届国际议长大会(ISC-2)将于2026年8月26日至28日在首都金边举行。













កំពត៖ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងអំពិល ក្រុងកំពត បានចុះផ្សព្វផ្សាយដោយផ្ទាល់ស្ដីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបារីអេឡិចត្រូនិច ក្នុងគោលបំណងបង្ការ ទប់ស្កាត់ និងអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស តាមរយៈការចុះដល់មូលដ្ឋានផ្ទាល់ និងគ្រឹះស្ថានសិក្សា។


កំពត៖ ប្រធានក្រុមប្រឹក្សាខេត្តកំពតបានកោតសរសើរចំពោះការអនុវត្តអភិបាលកិច្ចល្អរបស់រដ្ឋបាលស្រុកទឹកឈូ ដែលឆ្លុះបញ្ចាំងតាមរយៈចំនួនសំណើរបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់មានតិចតួច។ ទន្ទឹមនឹងនេះ អាជ្ញាធរបានបញ្ជាក់ពីការបន្តកែលម្អសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។


កំពត៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ បានទទួលសំណើ និងសំណូមពរពីប្រជាពលរដ្ឋចំនួន ១៩ ករណី ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ និងបញ្ហាដីធ្លី ហើយគណៈអធិបតី និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធបានឆ្លើយបំភ្លឺទាំង ១៩ ករណី។


កំពត៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកឈូក ខេត្តកំពត សរុបចំនួន ១,៦១៣ គ្រួសារ បានបង្ហាញនូវក្តីសប្បាយរីករាយ និងសាទរជាខ្លាំង ខណៈទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) សរុបជាង ៣ពាន់បណ្ណ ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានានូវសុវត្ថិភាពក្នុងការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់។
