
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា













កំពត៖ សិស្សថ្នាក់ទី១២នៃសាលាវិទ្យាល័យហ៊ុនសែន ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ១០០% និងមានសិស្សទិន្ទេសA ច្រើននាក់ ២ឆ្នាំជាប់ៗគ្នា។បើតាមការបញ្ជាក់របស់នាយកសាលាថា ឆ្នាំក្រោយសិស្សលោកនៅតែប្រឡងជាប់១០០% ហើយអាចមានសិស្សនិទ្ទេសល្អកើនឡើងផងដែរ ដោយសារសាលាមានផែនការ គោលការណ៍បង្រៀន និងតាមដានលទ្ធផលសិក្សារបស់សិស្សម្នាក់ៗយ៉ាងច្បាស់លាស់ ពិសេសការធ្វើតេស្តស្តង់ដា នៅមុនថ្ងៃប្រឡង។


កំពត៖ សិស្សនុសិស្សដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តកំពត សម័យប្រឡង១០ សីហា ២០២៦ បានបង្ហាញអារម្មណ៍រំភើបរីករាយ ពេលបានឃើញលទ្ធផលរបស់ខ្លួន និងមិត្តភក្តិ ល្អប្រសើរលើសការរំពឹងទុក។ ទោះបីសិស្សនិទ្ទេសA ថយចុះ២៦ក៏ពិត្តមែន ប៉ុន្តែអត្រាសិស្សជាប់ទូទាំងខេត្តមានការកើនឡើងខ្ពស់ជាងឆ្នាំមុន។ ពួកគេបានថ្លែងអំណរគុណដល់ មាតាបិតា លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំ និងសូមលើកទឹកចិត្ត ដល់សិស្សដែលប្រឡងមិនទាន់ជាប់ សូមកុំបាក់ទឹកចិត្ត និងអស់សង្ឃឹម។


ដើម្បីឆ្លើយតបតាមតម្រូវការក្នុងការមកទទួលសេវាព្យាបាលជំងឺក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត ដែលបច្ចុប្បន្នមានការគាំទ្រ ក៏ដូចជាកើនឡើងនូវការមកទទួលសេវាសុខាភិបាលរបស់ប្រជាពលរដ្ឋ អាជ្ញាធរខេត្តកំពតនឹងរៀបចំអគារពិនិត្យ និងសម្រាកព្យាបាលជំងឺមួយខ្នង ដែលមានបីជាន់ទាំងជាន់ផ្ទាល់ដី ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តកំពត។ ការសាងសង់អគារបន្ថែមនេះ ដោយមើលឃើញពីការកើនឡើងពីការមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺរបស់ប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។


កំពត៖ ក្នុងខេត្តកំពតមានបេក្ខជនចំនួន ៦២នាក់ ទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។ នេះបើយោងតាមការបញ្ជាក់ពីលោក ខៀវ ធនវុឌ្ឍី ប្រធានស្តីទីនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត ខណៈដែលអត្រាប្រឡងជាប់សរុបក្នុងខេត្តបានកើនឡើងរហូតដល់ ៩០.០១%។
