
ស្រាបៀនប៉ៃលិន ជួយសម្រួលសរសៃឈាមបេះដូងឱ្យដើរបានស្រួល ជួយបង្កើតសមត្ថភាព (ផ្លូវភេទ) បុរស-នារី ជួយដុតជាតិខ្លាញ់
ផលិតផលរបស់សិប្បករខេត្តប៉ៃលិន ទទួលស្គាល់ជាផលិតផល ភូមិមួយ ផលិតផលមួយ របស់ខេត្តបៃលិន

ផលិតផលរបស់សិប្បករខេត្តប៉ៃលិន ទទួលស្គាល់ជាផលិតផល ភូមិមួយ ផលិតផលមួយ របស់ខេត្តបៃលិន













កំពត៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ព្រះអង្គគ្រូ ស្វាយ ធូ ព្រះចៅអធិការវត្តអង្គអណ្ដូងព្រេង ព្រមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ បាននាំយកទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យថវិកា មកប្រគល់ជូនរដ្ឋបាលសង្កាត់អណ្ដូងខ្មែរដោយផ្ទាល់ ដើម្បីចូលរួមជួយសម្រាលការខ្វះខាតជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រក្នុងមូលដ្ឋាន ជាពិសេសក្នុងអំឡុងរដូវវស្សានេះ។


កំពត៖កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពត បានរៀបចំ «កិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤» នៅសាលាខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន ៦ សំដៅជំរុញកិច្ចការរដ្ឋបាល និងការអភិវឌ្ឍក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការកៀរគរមតិ និងការសម្រេចចិត្តរួមពីគ្រប់ភាគីពាក់ព័ន្ធ។


កំពត៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៉ឹម ច័ន្ទសោធន អភិបាលនៃគណៈអភិបាលស្រុកទឹកឈូ បានអនុញ្ញាតឱ្យលោក LIN JIN SHENG ជនជាតិចិន ចូលសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាស្រុកទឹកឈូ ដើម្បីរៀបចំផែនការអភិវឌ្ឍស្រុកលើវិស័យកសិកម្ម អប់រំ និងកីឡា តាមរយៈជំនួបពិភាក្សាផ្ទាល់អំពីទិសដៅកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។


កំពត÷ ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខសិស្សានុសិស្ស និងគ្រួសារខ្វះខាតផ្នែកជីវភាព ព្រមទាំងផ្តល់អំណោយជាសម្ភារៈសិក្សា ក៏ដូចជាគ្រឿងឧបភោគបរិភោគនៅសង្កាត់ក្រាំងអំពិល ក្រុងកំពត កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំនៃគ្រឹះស្ថានឯកជនបានអះអាងថា គ្រប់កាលៈទេសៈ វិស័យឯកជនតែងត្រៀមសហការជានិច្ចជាមួយរាជរដ្ឋាភិបាលតាមលទ្ធភាពដើម្បីគាំទ្រការអភិវឌ្ឍធនធានមនុស្ស។ មន្ត្រីអាជ្ញាធរបានបញ្ជាក់ថា កិច្ចសហការរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលជាកត្តាដែលមិនអាចខ្វះបានក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។
