បាត់ដំបងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ជាមួយខ្យល់កន្ត្រាក់ ក្នុងរយៈពេល ៣ថ្ងៃនេះ
បាត់ដំបង៖ បើតាមមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៦ បានចេញព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស ដោយជម្រាបជូនសាធារណជនថា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២៦ ខាងមុខនេះ ភូមិសាស្ត្រខេត្តបាត់ដំបង នឹងទទួលឥទ្ធិពលពីជម្រាលសម្ពាធខ្សោយ។











