
លោក សី ទូច អភិបាលស្រុកកោះញែក បាននាំយកថវិកាមួយចំនួន ចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារម្នាក់ នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក
នៅរាត្រីថ្ងៃអាទិត្យទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោក សី ទូច អភិបាលស្រុកកោះញែក បានសម្ដែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតរបស់ស្ត្រីម្នាក់ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋជៀសវាងការប្រើអំពើហិង្សាក្រោយកើតមានហេតុការណ៍ប្រជាពលរដ្ឋមួយក្រុមបានលើកគ្នាកម្ទេច និងដុតបំផ្លាញទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ កាលពីវេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។











