
ប្រជាពលរដ្ឋងាយរងគ្រោះបំផុត សរុបចំនួន១៣គ្រួសារ នៅឃុំចំនួន២ទទួលបានអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងប្ញស្សី
បាត់ដំបង៖ អនុវត្តន៍តាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោកឡុង សុភឺន ប្រធានស្តីទីគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងប្ញស្សី និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះបំផុត ( ចាស់ជរា ជំងឺរ៉ាំរ៉ៃ ជនមានពិការភាព ស្រ្តីមេម៉ាយកូនច្រើន គ្រួសារទីទាល់ក្រ)ដែលកំពុងជួបការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចំនួន ១៣គ្រួសារ មកពីភូមិចំនួន៦ក្នុង ឃុំមោង និងឃុំគារ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។











