
រដ្ឋបាលខេត្តបន្ទាយមានជ័យ ជួបប្រជុំពិភាក្សា រៀបចំក្រុមការងារអនុវត្តកម្មវិធីអន្តរាគមន៍ផ្តល់ការគាំទ្រផលិតកម្មកសិកម្ម ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នាសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ មានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំក្រុមការងារសម្រាប់អនុវត្តកម្មវិធីអន្តរាគមន៍ផ្តល់ការគាំទ្រផលិតកម្មកសិកម្ម ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងសហគមន៍ ក្រោមអធិបតីភាព លោក ជួរ រតនៈ អគ្គនាយករងនៃមូលនិធិជាតិជំនួយសង្គម និងលោក ឃូ ពៅ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត ដោយមានការចូលរួមពីប្រតិភូអមដំណើរ តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលរងស្រុក និងមន្ត្រីជំនាញជាច្រើនរូប។











