
អភិបាលខេត្តបន្ទាយមានជ័យ៖ អក្ខរកម្មជាគ្រឹះសំខាន់សម្រាប់បង្កើនចំណេះដឹង និងកសាងធនធានមនុស្ស
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យបានបញ្ជាក់ពីសារៈសំខាន់នៃអក្ខរកម្មថា ការចេះអាន ចេះសរសេរ និងមានសមត្ថភាពគណនា មិនមែនជាចំណេះដឹងមូលដ្ឋានសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ឱ្យប្រជា ពលរដ្ឋអាចបន្តការសិក្សា រៀនជំនាញថ្មីៗ ចូលរួមក្នុងសកម្មភាពសង្គម និងបង្កើនសមត្ថភាពប្រកបរបរចិញ្ចឹមជីវិតឱ្យកាន់តែប្រសើរ។











