
ខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាលមន្ត្រីថ្នាក់មូលដ្ឋាន ដើម្បីត្រៀមអនុវត្ត «កម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន» ទូទាំងប្រទេសនាពេលឆាប់ៗ
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ប៉ាង ដានី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងលោក អេង សុភ័ក្ត្រ ប្រធាននាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស នៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល» ជូនដល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងក្របខណ្ឌខេត្តកំពង់ចាម ដើម្បីត្រៀមលក្ខណៈអនុវត្តកម្មវិធីនេះជាផ្លូវការទូទាំងប្រទេសនាពេលឆាប់ៗខាងមុខ។











