
ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងច្បាប់ស្តីពីគ្រឿងញៀន ត្រូវបានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បន្តការផ្សព្វផ្សាយ ដល់តាមមូលដ្ឋានប្រជាពលរដ្ឋ
(ប៉ៃលិន)៖ ដោយមានការយកចិត្តទុកដាក់ ពីលោកជំទាវបណ្ឌិត បាន ស្រីម៉ុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក សុខ សាវុធ នាយករងរដ្ឋបាលខេត្ត តំណាងលោក សោ សុវណ្ណ អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន បានដឹកនាំក្រុមលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងច្បាប់ស្តីពីគ្រឿងញៀន ជូនដល់បងប្អូនប្រជាពលរដ្ឋ នៃភូមិអណ្តូងថ្ម និងភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីឱ្យពួកគាត់ មានការយល់ដឹងពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក យល់ដឹងអំពីសុវត្ថិភាព ក្នុងការបើកបរ ព្រមទាំងការផ្សព្វផ្សាយអំពីច្បាប់គ្រឿងញៀន និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ នៃគ្រឿងញៀន ចំពោះសុខភាព គ្រួសារ និងសង្គមជាតិ។











