
អភិបាលខេត្តកំពង់ចាម ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីរាំរ៉ៃ នៅឃុំតាំងក្រាំង ស្រុកបាធាយ
កំពង់ចាម៖ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យ ពិភាក្សា និងប្រមូលឯកសារ ព្រមទាំងធាតុចូលពាក់ព័ន្ធនឹងករណីវិវាទ ទិញ-លក់ដី នៅតំបន់មេទឹកប្រាំងតាសុខ ស្ថិតក្នុងឃុំតាំងក្រាំង ស្រុកបាធាយ រហូតឈានដល់បញ្ចប់ទំនាស់ដីធ្លីដ៏រាំរ៉ៃ មួយនេះ ក្រោមគោលការណ៍ឈ្នះ ឈ្នះ និងសាមគ្គីភាព។











