
កម្ពុជាជ្រើសរើសផ្លូវសន្តិភាព និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ
កម្ពុជាជ្រើសរើសផ្លូវសន្តិភាព និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ

កម្ពុជាជ្រើសរើសផ្លូវសន្តិភាព និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ













កំពត៖ អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការងារគ្រប់គ្រងរដ្ឋបាល និងជំរុញការផ្តល់សេវាសាធារណៈផ្សេងៗជូនពលរដ្ឋតាមមូលដ្ឋានឱ្យបានល្អប្រសើរ ក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំជាច្រើនដើម្បីជំរុញឱ្យអាជ្ញាធររាជធានី-ខេត្ត រៀបចំកំណត់ព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងច្បាស់លាស់បំផុត។


លោក យិន ញន ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកបន្ទាយមាស បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រសួងអប់រំ សប្បុរសជន និងអង្គការដៃគូ អគារសិក្សាបេតុងជាច្រើនខ្នងបានរីកដុះដាលជាបន្តបន្ទាប់។ បច្ចុប្បន្នស្រុកបន្ទាយមាសមានអគារសិក្សាសរុប ១៥៣ ខ្នង ស្មើនឹង ៦៧០ បន្ទប់។ ថ្នាក់រៀននីមួយៗមានទំហំធំទូលាយ បំពាក់ដោយតុ កៅអី បន្ទប់ទឹក អគ្គិសនី និងកុំព្យូទ័រ ដែលជួយឱ្យអត្រាចុះឈ្មោះចូលរៀនកើនឡើង អត្រាបោះបង់ការសិក្សាថយចុះ ហើយគុណភាពអប់រំកាន់តែល្អប្រសើរ។


លោក ទិត សារ៉ន មេឃុំខ្ជាយខាងត្បូង ស្រុកដងទង់ បានបញ្ជាក់ថា ការចោទប្រកាន់របស់ទំព័រហ្វេសប៊ុកឈ្មោះ «Bayongtime» ដែលថា ផ្លូវបេតុងអាមេ ១ខ្សែក្នុងភូមិឈ្លីតលើ សាងសង់គ្មានជើងទម្រកល់សរសៃដែកនោះ គឺមិនពិតឡើយ។ តាមការពិត ក្រុមហ៊ុនបានដាក់ជើងទម្រកល់សរសៃដែក និងសាងសង់តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ។


កំពត៖ រដ្ឋបាលស្រុកឈូក នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះបានចេញសេចក្តីបំភ្លឺជាសាធារណៈឆ្លើយតបទៅនឹងការផ្សព្វផ្សាយលើបណ្តាញសង្គម ជុំវិញករណីលោកគ្រូ-អ្នកគ្រូ នៃវិទ្យាល័យ ហ៊ុន សែន ឈូក ចំនួន ២០គ្រួសារ បានស្នើសុំការជួយពន្លឿននីតិវិធីចេញប័ណ្ណកម្មសិទ្ធិដីធ្លីពីអាជ្ញាធរខេត្ត ដោយបញ្ជាក់ថា ករណីនេះអាជ្ញាធរបានរៀបចំសំណើជូនទៅក្រសួងសាម៉ីរួចរាល់ហើយ និងកំពុងរង់ចាំគោលការណ៍ណែនាំបន្ត។
