
មនុស្សគ្រប់រូបតែងកើតជំងឺរលាកសន្លាក់ ព្រោះមូលហេតុអ្វី?
ជំងឺរលាកសន្លាក់ឆ្អឹង គឺជាការសឹករេចរិលនៃសន្លាក់ឆ្អឹង។ សន្លាក់ដែលងាយរងការបំផ្លាញ គឺសន្លាក់ត្រង់ដៃ ជង្គង់ ជើង និងត្រកៀក។ ជាទូទៅ ជំងឺរលាកសន្លាក់កើតឡើងលើមនុស្សពេញវ័យដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ។ ចំពោះមនុស្សវ័យក្មេងដែលកើតជំងឺនេះ អាចបណ្ដាលមកពីតំណពូជ ឬសន្លាក់ឆ្អឹងខុសប្រក្រតី ជាក់ស្ដែង ស្រទាប់ឆ្អឹងស្ដើង និងភាពមិនស៊ីគ្នារវាងសន្លាក់ឆ្អឹង និងក្បាលឆ្អឹង ហើយដែលជាទូទៅឧស្សាហ៍កើតឡើងត្រង់តំបន់អាងត្រគាក។











