
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបយ៉ាខា ចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ស្ថិតនៅភូមិអូរស្ងួត
(ប៉ៃលិន)៖នៅថ្ងៃអង្គារ ៤ កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៤:០០នាទី ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ទោ មាឃ សារ៉ន អធិការនគរបាលក្រុងប៉ៃលិន បានចាត់ឲ្យ លោកវរសេនីយ៍ត្រី ចឹក កុសល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលយ៉ា ចូលរួមសហការជាមួយលោកស្រី ផេង សារីន អភិបាលរងក្រុងប៉ៃលិន លោកស្រីចៅសង្កាត់បយ៉ាខា លោកស្រីមេភូមិ/អនុភូមិ/សមាជិកភូមិ ចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ប្រជាពលរដ្ឋចូលរួមសរុបចំនួន៨៩នាក់,ស្រី៦០នាក់ នៅភូមិអូរស្ងួត សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។











