
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាវ៉ៅ ចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ស្ថិតនៅភូមិព្រៃមង្គល
(ប៉ៃលិន)៖នៅថ្ងៃអង្គារ ៤ កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០៨:៣០នាទី ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ទោ មាឃ សារ៉ន អធិការនគរបាលក្រុងប៉ៃលិន បានចាត់ឲ្យ លោកវរសេនីយ៍ត្រី ជា សុត្រា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាវ៉ៅ ចូលរួមសហការជាមួយលោក ហម ថុល អភិបាលរងក្រុងប៉ៃលិន រដ្ឋបាលសង្កាត់អូរតាវ៉ៅ លោកមេភូមិ និងប្រជាការពារ ចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ប្រជាពលរដ្ឋចូលរួមសរុបចំនួន៨៤នាក់,ស្រី៤០នាក់ ស្ថិតនៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានខ្លឹមសារដូចខាងក្រោម៖











