
រដ្ឋបាលខេត្តស្ទឹងត្រែង ត្រៀមប្រែក្លាយ "មណ្ឌលឧក្រិដ្ឋកម្ម ត្រពាំងចោងហោង" ជាស្តូបចងចាំ និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ
ទីតាំងប្រវត្តិសាស្ត្រនៃមន្ទីរសន្តិសុខ ១០៤ ឬ «មណ្ឌលឧក្រិដ្ឋកម្ម ត្រពាំងចោងហោង» ក្នុងខេត្តស្ទឹងត្រែង ត្រូវបានរំដោះមកក្រោមការគ្រប់គ្រងរបស់រដ្ឋវិញហើយ ដោយរដ្ឋបាលខេត្តមានផែនការរៀបចំធ្វើកំណាយអដ្ឋិធាតុជនរងគ្រោះ និងប្រែក្លាយទីតាំងសោកនាដកម្មមួយនេះ ឱ្យទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងជាកន្លែងរៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា។











