
នគរបាល អន្តរាគមន៍គ្រោះអគ្គិភ័យជាង ៣ពាន់ករណី និងបណ្តុះបណ្តាលមន្ត្រីជាង ១ម៉ឺននាក់ ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ
ក្នុងរយៈពេលជាង៣ឆ្នាំ គិតចាប់ពីឆ្នាំ២០២៣ ដល់ឆមាសទី១ ឆ្នាំ២០២៦ ហេតុការណ៍អគ្គិភ័យនៅទូទាំងប្រទេសបានកើតឡើងសរុប ៣.១០៣លើក។ ក្នុងនោះ កម្លាំងជំនាញនៃក្រសួងមហាផ្ទៃបានចេញអន្តរាគមន៍ទប់ស្កាត់មិនឱ្យឆេះរាលដាលក្លាយជាមហន្តរាយធ្ងន់ធ្ងរបានចំនួន ២.០៩៣លើក ខណៈ ១.០១០លើកទៀត ត្រូវបានអាជ្ញាធរមូលដ្ឋាន និងក្រុមពន្លត់អគ្គិភ័យ សហការជាមួយប្រជាពលរដ្ឋរួមគ្នាពន្លត់អគ្គិភ័យបឋមបានទាន់ពេលវេលា។











