
សាមណៈនិស្សិត និស្សិតឆ្នាំទី៣ នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានចូលរួមកម្មវិធីប្រកួតសវនាការប្រឌិដ្ឋតុលាការយុត្តិធម៌អន្តរជាតិ
បាត់ដំបង៖ បន្ទាប់ពីបានសិក្សាច្បាប់អន្តរជាតិផ្នែកអន្តរជាតិសាធារណៈរួចមក សាមណៈនិស្សិត និស្សិតឆ្នាំទី៣ នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានរៀបចំកម្មវិធីប្រកួតសវនាការប្រឌិដ្ឋតុលាការយុត្តិធម៌អន្តរជាតិ ហៅកាត់ថា ICJ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។ ដោយក្នុងនោះ ប្រធានបទដែលត្រូវយកមកធ្វើការប្រកួតចំនួន៥ រួមមាន ការបកស្រាយសន្ធិសញ្ញា និងសិទ្ធិមនុស្ស វិវាទរវាងសាធារណៈរដ្ឋលីបេរ៉ា និងសហព័ន្ធអ័រមីដា ប្រធានបទការបំពុលឆ្លងដែន និងការទទួលខុសត្រូវ របស់រដ្ឋភាគី វិវាទរវាងព្រះរាជាណាចក្រហ្រ្គីនវ៉ាល់ និងសាធារណៈរដ្ឋឥណ្ឌុស ប្រធានបទជំលោះទឹកដី និងអធិបតេយ្យភាព រវាងសាធារណៈរដ្ឋវ៉ាល់ឌ័រ និងសហព័ន្ធម៉ារីណា ប្រធានបទព្រំដែនសមុទ្រ និងតំបន់សេដ្ឋកិច្ចពិសេស រវាងសាធារណៈរដ្ឋអូស៊ីអា និងព្រះរាជាណាចក្រប៉ាស៊ីហ្វីកា ហើយនិងប្រធានបទ ស្តីពីការប្រើប្រាស់កំលាំង និងការការពារខ្លួន វិវាទរវាងសាធារណៈរដ្ឋនូរា និងសហភាពរាល់ថេរ៉ា។











