
សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការលើកទឹកចិត្តអ្នកម្ដាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ជូនដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារក្រុងប៉ៃលិន
(ប៉ៃលិន)៖ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការលើកទឹកចិត្តអ្នកម្ដាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ជូនដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារក្រុងប៉ៃលិន ដែលពិធីនេះ ស្ថិតក្រោមអធិបតីភាពលោកស្រី ចន្ទថាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត ,លោកស្រី តាន់ សុគន្ធារី អភិបាលរង ក្រុងប៉ៃលិន និងលោក អាត អាន ប្រធានការិយាល័យបសង្គមកិច្ចនិងសុខមាលភាពសង្គម ក្នុងគោលបំណងពង្រឹងសមត្ថភាព និងចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀនចេញពីតាមមូលដ្ឋាន និងគ្រួសារ ដែលមានវត្តមានចូលរួមសរុប ២៧នាក់ ស្រី ១៧ នាក់ ។











