
មន្ទីរបរិស្ថានខេត្តកណ្តាល សហការជាមួយអង្គការសំអាតទន្លេ សមុទ្រ រៀបចំទិវាសម្អាតពិភពលោកលើកទី៩ (9th Would Cleanup)នៅក្រុងតាខ្មៅ
លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល បានមានប្រសាសន៍ថា ការរៀបចំទិវាសម្អាតពិភពលោកលើកទី៩ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលផ្តោតលើ «ស្អាត បៃតង និងចីរភាព»។










