
ព្រឹត្តិការណ៍ចំនួនបី នឹងធ្វើឡើងអមព្រឹត្តការណ៍សមរាត្រី នាខែកញ្ញានេះ
ព្រឹត្តិការណ៍សមរាត្រី ( Autumnal Equinox ) ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៦ ដែលនឹងមកដល់ចុងសប្ដាហ៍នេះ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប កងរាជអាវុធហត្ថខេត្តសៀមរាប វិស័យឯកជន នឹងរៀបចំព្រឹត្តិការណ៍ចំនួន៣ រួមមានព្រឹត្តិការណ៍ ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនារដូវកាលបៃតង ព្រឹត្តិការណ៍រត់ប្រណាំង EQUINOX ANGKOR RUN និងទស្សនាសមរាត្រី និងកម្មវិធី "ដំណើរទៅដើមកំណើតរាជធានីអង្គរ" ផ្សារភ្ជាប់ធម្មជាតិ បេតិកភណ្ឌ សហគមន៍ និងការចែករំលែកសប្បុរសធម៌។











