
ក្រុមការងារចុះមូលដ្ឋានភូមិអន្លង់រក្សា ចុះសួរសុខទុក្ខ និង ឧបត្ថម្ភ ថវិកា ដល់គ្រួសារចាស់ជរាមានរោគាពាធ ខ្វះខាតជីវភាព
ខេត្តប៉ៃលិន៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ — ដើម្បីរួមចំណែកសម្រាល និងដោះស្រាយការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ក្រុមការងារចុះមូលដ្ឋាន បានចុះផ្ទាល់ដល់លំនៅឋានដើម្បីសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាប្រគល់ជូនគ្រួសារចាស់ជរាមានរោគាពាធ និងជួបការខ្វះខាតខ្លាំង។ សកម្មភាពនេះ ត្រូវបានដឹកនាំដោយ លោក សាក់ សាវរិទ្ធ ប្រធានក្រុមការងារចុះមូលដ្ឋានភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមានការចូលរួមពីសមាជិកក្រុម ការងារពាក់ព័ន្ធជាច្រើនរូបទៀត។











