
គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន រៀបចំវគ្គអប់រំនយោបាយ កម្រិត១ វគ្គ១ ជំនាន់១ ជូនដល់យុវជន និងមន្ត្រីគណបក្ស ដើម្បីពង្រឹងកម្រិតយល់ដឹងផ្នែកនយោបាយ និងការបម្រើប្រជាពលរដ្ឋ
(ប៉ៃលិន)៖ នៅមន្ទីរគណបក្សខេត្ត នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានរៀបចំវគ្គអប់រំនយោបាយ កម្រិត១ វគ្គ១ ជំនាន់១ ជូនដល់យុវជន មន្ត្រីគណបក្ស និងមន្ត្រីតាមមន្ទីរ-អង្គភាពជុំវិញខេត្ត ដែលវគ្គអប់រំនេះ ត្រូវបានប្រារព្ធពិធីបើកក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន អនុប្រធានគណបក្ស និងជាប្រធានប្រចាំការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណបក្សខេត្ត អញ្ជើញជាគណៈអធិបតី ។ ពិធីនេះក៏មានការចូលរួមពីប្រធានគណៈចលនាសហជីប ,ប្រធានគណៈឃោសនាអប់រំ ,គ្រូឧទ្ទេស និងសិក្ខាកាមជាច្រើននាក់។











