ថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្តប៉ៃលិន ចូលរួមពិធីបើកវគ្គបំប៉ននិយាមប្រតិបត្តិ នៃការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា តាមរយៈប្រព័ន្ធ video conferene
(ប៉ៃលិន) ៖ ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំនាយទាហានជាន់ខ្ពស់ និងមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងពិធីបើកវគ្គបំប៉ន «និយាមប្រតិបត្តិ នៃការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា» តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការអញ្ជើញចូលរួមពីមេបញ្ជាការរងទទួលការងារកសាងកម្លាំង, ប្រធានមន្ទីរកសាងកម្លាំង, នាយការិយាល័យបុគ្គលិក, នាយការិយាល័យផែនការនៃមន្ទីរកសាងកម្លាំង និងនាយការិយាល័យសុខាភិបាល និងមេបញ្ជាការ សេនាធិការ និងជំនួយការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ដែលជាអ្នកទទួលបន្ទុក អនុវត្តការងារកាតព្វកិច្ចយោធាផ្ទាល់ ។