
ខេត្តកណ្តាល បានបិទបញ្ចប់មហោស្រពសិល្បៈមហាជន លើកទី៨ ឆ្នាំ២០២៦
ឯកឧត្តមបានបញ្ជាក់ទៀតថា៖ គ្រប់សមិទ្ធផល ទាំងការអភិវឌ្ឍ សន្តិសុខ និងការអភិរក្សវប្បធម៌គឺកើតចេញពី សន្តិភាព ដូចនេះ កូនខ្មែរគ្រប់រូបត្រូវរួមគ្នាក្រសោប និងការពារសន្តិភាពឱ្យបានដាច់ខាត។

ឯកឧត្តមបានបញ្ជាក់ទៀតថា៖ គ្រប់សមិទ្ធផល ទាំងការអភិវឌ្ឍ សន្តិសុខ និងការអភិរក្សវប្បធម៌គឺកើតចេញពី សន្តិភាព ដូចនេះ កូនខ្មែរគ្រប់រូបត្រូវរួមគ្នាក្រសោប និងការពារសន្តិភាពឱ្យបានដាច់ខាត។





ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា មន្ត្រីជំនាញ ថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរខេត្តកំពត លើកទឹកចិត្ត និងគាំទ្រជានិច្ច ចំពោះវិស័យធនាគារ ព្រោះប្រទេសមួយ បើវិស័យធនាគារមិនរឹងមាំទេ សេដ្ឋកិច្ចប្រទេស ក៏គ្មានដំណើរការល្អដែរ។ ថ្នាក់ដឹកនាំជំរុញដល់សមាគមធ្វើយ៉ាងណាជួយពង្រឹងវិស័យធនាគារឲ្យកាន់តែល្អប្រសើរ ពិសេសសូមបន្តជំរុញគាំទ្រការប្រើប្រាស់ប្រាក់រៀល ទាំងសាច់ប្រាក់ និងតាមប្រព័ន្ធ KH QR។


មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារប្រទេសជាតិ សុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ ដោយមិនអនុញ្ញាតឱ្យក្រុមជនណាមកបំផ្លាញស្ថិរភាពជាតិ និងសន្តិភាពដែលកម្ពុជាសម្រេចបានឡើយ។ ការប្តេជ្ញានេះត្រូវបានលើកឡើងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ។


កំពត៖ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងអំពិល ក្រុងកំពត បានចុះផ្សព្វផ្សាយដោយផ្ទាល់ស្ដីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបារីអេឡិចត្រូនិច ក្នុងគោលបំណងបង្ការ ទប់ស្កាត់ និងអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស តាមរយៈការចុះដល់មូលដ្ឋានផ្ទាល់ និងគ្រឹះស្ថានសិក្សា។


កំពត៖ ប្រធានក្រុមប្រឹក្សាខេត្តកំពតបានកោតសរសើរចំពោះការអនុវត្តអភិបាលកិច្ចល្អរបស់រដ្ឋបាលស្រុកទឹកឈូ ដែលឆ្លុះបញ្ចាំងតាមរយៈចំនួនសំណើរបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់មានតិចតួច។ ទន្ទឹមនឹងនេះ អាជ្ញាធរបានបញ្ជាក់ពីការបន្តកែលម្អសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
