
បណ្ណកម្មសិទ្ធិប្រមាណជាង ៦២ម៉ឺនបណ្ណបានចែកដល់ដៃពលរដ្ឋក្នុងខេត្តកំពត ខណៈក្បាលដីប៉ាន់ស្មានជាង ៧៨ម៉ឺនក្បាលដីបញ្ចប់ការវាស់វែង
មន្ត្រីជំនាញសុរិយោដីបានឱ្យដឹងថា ក្បាលដីប៉ាន់ស្មានក្នុងខេត្តកំពតសរុបប្រមាណ ៧៨៤ ០៦៤ក្បាលដី ត្រូវបានមន្ទីរជំនាញវាស់វែងបញ្ចប់ ហើយបានចេញបណ្ណកម្មសិទ្ធចែកជូនដល់ដៃប្រជាពលរដ្ឋទូទាំងខេត្តបានប្រមាណ ៦២៣ ៧២៤ បណ្ណ ខណៈបណ្ណដែលនៅសេសសល់នឹងបន្តចែកជូនពលរដ្ឋឱ្យរួចរាល់នៅចុងឆ្នាំ២០២៦។ អភិបាលខេត្តកំពត បានផ្តាំផ្ញើដល់ពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីរួចហើយ សូមយកទៅប្រើប្រាស់ឱ្យចំគោលដៅដើម្បីទាញយកប្រយោជន៍ពីវិស័យដីធ្លី ពិសេសកុំឱ្យមានទំនាស់ក្រោយពេលទទួលបានបណ្ណ។







