
ថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរខេត្តកំពត អំពាវនាវឱ្យរួមគ្នាពង្រឹង និងលើកកម្ពស់វិស័យទេសចរណ៍
កំពត៖ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តកំពត បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យរួមគ្នាពង្រឹងគុណភាពសេវា បង្កើតផលិតផល និងបទពិសោធន៍ទេសចរណ៍ថ្មីៗ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងរក្សាខេត្តឱ្យមានភាពស្អាត ឆ្លាត បៃតង និងមានសុវត្ថិភាព ដើម្បីបង្កើនភាពទាក់ទាញ ពន្យារពេលស្នាក់នៅ និងជំរុញការចំណាយរបស់ភ្ញៀវទេសចរ ឲ្យបានច្រើនបំផុត ។







