
ឯកឧត្តម ម៉ៅ ធនិន ចុះពិនិត្យអនាម័យនៅរមណីយដ្ឋានស្រះឈូក និងគ្រោងអភិវឌ្ឍជាតំបន់ទេសចរណ៍បន្ថែមក្នុងក្រុងកំពត
កំពត៖ កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានចុះពិនិត្យស្ថានភាពអនាម័យ និងបរិស្ថានដោយផ្ទាល់ នៅរមណីយដ្ឋានស្រះឈូក ស្ថិតក្នុងក្រុងកំពត ដើម្បីរៀបចំផែនការកែលម្អ និងអភិវឌ្ឍទីតាំងស្រះបុរាណមួយនេះឱ្យក្លាយជាតំបន់ទេសចរណ៍បន្ថែមមួយទៀត សំដៅលើកកម្ពស់សោភ័ណភាពក្រុង និងបង្កើនទីតាំងសម្រាកកម្សាន្តជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។







