
អនុគណៈកម្មការសុវត្ថិភាព និងសុខាភិបាល ប្រជុំរៀបចំផែនការការពារក្នុងពិធីប្រណាំងទូក បណ្តែតប្រទីប និងអុចកាំជ្រួច នៅក្រុងកំពង់ចាម
(កំពង់ចាម)៖ លោក សា ស៊ីថា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការសុវត្ថិភាព និងសុខាភិបាល ដើម្បីពិភាក្សា និងរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីតំណាងអាជ្ញាធរក្រុង តំណាងកងកម្លាំង និងតំណាងមន្ទីរសុខាភិបាលផងដែរ។











