
ខេត្តកំពតត្រៀមពង្រឹងសេវាទេសចរណ៍ ដើម្បីឆ្លើយតបតម្រូវការទេសចរមូស្លីមបន្ថែម
កំពត៖ ក្រសួងទេសចរណ៍ជំរុញការពង្រឹងចំណេះដឹង និងជំនាញដល់មន្ត្រីបង្គោល និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ អំពីនិន្នាការ និងតម្រូវការទេសចរមូស្លីម ដើម្បីលើកកម្ពស់គុណភាពបដិសណ្ឋារកិច្ច និងទាក់ទាញទីផ្សារទេសចរមូស្លីមមកកាន់កម្ពុជា។ ខណៈដែលអាជ្ញាធរខេត្តថាកំពុងត្រៀមពង្រឹងស្តង់ដារសេវាកម្ម ដោយផ្តោតលើម្ហូបហាឡាល់ ការគោរពវប្បធម៌ និងជំនឿ ព្រមទាំងសេវាកម្មដែលងាយស្រួលសម្រាប់គ្រួសារ ដើម្បីប្រែក្លាយកំពតជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរមូស្លីម។







