
អភិបាលស្រុកទឹកឈូ ឧបត្ថម្ភថវិកា ៥លានរៀល ដើម្បីសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងសង្កែ
កំពត៖ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៉ឹម ច័ន្ទសោធន អភិបាលនៃគណៈអភិបាលស្រុកទឹកឈូ បានឧបត្ថម្ភថវិកាចំនួន ៥,០០០,០០០រៀល (ប្រាំលានរៀលគត់) តាមរយៈលោកអធិការនគរបាលស្រុកទឹកឈូ ដើម្បីចូលរួមចំណែកក្នុងការកសាងអគារប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងសង្កែ ស្ថិតក្នុងអធិការដ្ឋាននគរបាលស្រុកទឹកឈូ ខេត្តកំពត សំដៅពង្រឹងហេដ្ឋារចនាសម្ព័ន្ធបម្រើការងារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។







