
អាជ្ញាធរស្រុកទឹកឈូ ដាក់គ្រឿងចក្រកាយរំដោះទឹកជំនន់ និងរៀបចំដាក់លូដើម្បីការពារផលដំណាំពលរដ្
កំពត៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរស្រុកទឹកឈូ និងអាជ្ញាធរមូលដ្ឋានឃុំស្ទឹងកែវ បានចុះត្រួតពិនិត្យផ្ទាល់ និងចាត់ចែងក្រុមការងារប្រើប្រាស់គ្រឿងចក្រ ដើម្បីកាយរំដោះមុខទឹកជំនន់ជាបន្ទាន់ នៅចំណុចភូមិអន្លង់ម៉ាក់ប្រាង្គ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត បន្ទាប់ពីប្រព័ន្ធលូស្ទះបង្កឲ្យមានទឹកជំនន់លិចលង់ផលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ។







