
អភិបាលខេត្តកំពតណែនាំមន្ត្រីជំនាញ និងអាជ្ញាធរឲ្យគិតគូរសុខទុក្ខនិងប្រយោជន៍ពលរដ្ឋជាធំ
កំពត៖ អភិបាលខេត្តកំពត ណែនាំមន្ត្រីជំនាញ និងអាជ្ញាធរគ្រប់មូលដ្ឋាន ឱ្យយកសុខទុក្ខ និងប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ ដោយមិនត្រូវយកបញ្ហាបច្ចេកទេសមកធ្វើជាលេស ឬដាក់បន្ទុកលើប្រជាពលរដ្ឋឡើយ។ ទន្ទឹមនោះ ត្រូវពន្លឿនការដោះស្រាយបញ្ហាសេវាសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ និងត្រៀមលក្ខណៈឱ្យបានល្អក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។







