
រដ្ឋបាលខេត្តកណ្តាល បិទសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលក្រុង-សង្កាត់ សម្រាប់ឆ្នាំ២០២៦ នៅក្រុងសំពៅពូន ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ
ឯកឧត្តមអភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កាដែលសម្រេចបាន និងកោតសរសើរចំពោះតំណាងមន្ទីរ-អង្គភាពជំនាញ អង្គការដៃគូ និងសប្បុរសជនទាំងអស់ ដែលបានចំណាយកម្លាំងកាយ ចិត្ត និងធនធាន ក្នុងការគាំទ្រដល់បណ្តាគម្រោងអាទិភាពនានាដែលគណៈកម្មាធិការកសាងផែនការ និងថវិកាសង្កាត់/ក្រុង បានរៀបចំឡើង ដើម្បីឆ្លើយតបចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។











