
ស្រុកកណ្ដាលស្ទឹង បានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព
ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្ត បានឲ្យដឹងថា គម្រោងដែលក្រុង-ស្រុក ឃុំ-សង្កាត់ ទូទាំងខេត្តបានស្នើឡើងក្នុងឆ្នាំ២០២៥ សម្រាប់អនុវត្តឆ្នាំ២០២៦ នេះសរុប ៤៣២៥ គម្រោងក្នុងនោះ វិស័យកសិកម្មមាន ២៦២គម្រោង វិស័យអាជីវកម្ម ៥១៩ គម្រោង វិស័យវិស័យអប់រំ ៤៣៩ គម្រោង វិស័យសុខភាព ១១០៣ គម្រោង វិស័យភាពងាយរងគ្រោះ ១៧០ គម្រោង វិស័យបរិស្ថាន ៦៤៧ គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ១១៨៥ គម្រោង ទទួលបាន ការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នចំនួន ២០៦៨ គម្រោង ស្មើ៤៨ ភាគរយ។











